ការងារថ្មី

ការងារថ្មី
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ការងារថ្មី
ការងារថ្មី

ថ្ងៃមួយ ស្រាប់តែអាពាលរត់ត្រហេបត្រហបមកប្រាប់ខ្ញុំ៖
- អាខ្មៅ អញរកបានការងារធ្វើ ហើយ?
- អ្ហៈ មែនក៏អី អាពាល? នៅណា? (ខ្ញុំប្រញាប់សួរ)
- នៅចុងភូមិ។
- ហើយអ្ហែងធ្វើស្អី?
- អ្នកគ្រប់គ្រង! (អាពាលឆ្លើយដោយរំភើប)
- វ៉ាវ! ហើយឡើងឡូយ អ្ហែង...
- អើ អញឡើងអរនេះ
- តើអ្ហែងគ្រប់គ្រងស្អីគេ?
- គឺទូទឹកកកនៅផ្ទះហ៊ាទ្រីលក់គុយទាវ
- ចែកអញ១ថតមក អ្ហា!
- អ្ហែងចង់ទៅដែរ?
- អត់ទេ អញគ្រាន់តែចង់សុំថតសាច់អ្ហែង១ទុកស៊ី... ហើយអ្ហែងទៅថ្ងៃណា?
- យប់ស្អែក។
- អ្ហៈ អញស្មានតែថ្ងៃ!
- ពេលថ្ងៃមានមនុស្សព្រោងព្រាត ចាំបាច់ជួលអញធើស្អី អ្ហា។
- អើ អ្ហែងបានឆ្ងាញ់រហូតហើយ អាពាល។ (ខ្ញុំនិយាយមុខស្ងួត)
- ចាំពេលព្រឹក អញខ្ចប់ឆ្អឹង និងទឹកស៊ុបខ្លះផ្ញើអ្ហែងដែរ អាខ្មៅ។

ខ្ញុំនៅស្ងៀម ហើយគិតដល់ខ្លួនឯង។
រាល់ថ្ងៃ ក្រៅពីដើររើសឆ្អឹងឆ្អែងក្នុងព្រៃ ខ្ញុំគ្មានធ្វើស្អីទៀតទេ។ ការរស់នៅរបស់ខ្ញុំដូចជាសមល្មមហើយ តែបើមានឆ្អឹង និងសាច់មួយថតក្នុងទូទឹកកកបន្ថែមទៀត ក៏កាន់តែល្អ។

កន្លងមក រឿងស៊ីឆ្អឹង រឿងដើរក្រសាលព្រៃ ជារឿងសំខាន់របស់ខ្ញុំ និងអាពាល។ ក្រៅពីដើស៊ីចុក ពួកយើងនៅចូលចិត្តដើរមើលដើមឈើ ផ្កា ចាប ស្រមោច មេអំបៅ កន្ទុំរុយ ពិសេសត្រីនៅក្នុងស្ទឹង...

ជីវិតពេលខ្លះប៉ុណ្ណឹងក៏សុខណាស់ទៅហើយ គឺថាសុខលំដាប់សុខ មិនមែនសុខលំដាប់ផ្កាយ លំដាប់លោកខែអីទេ។


អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង

Post a Comment

0 Comments