ពាក្យស្លោក

 សម្តី ឬឃ្លា ឬពាក្យល្អៗមិនមែនមានតែរបស់បរទេសនោះទេ នៅក្នុងសង្គមខ្មែរយើងក៏មានច្រើនដែរ។ 

នៅតាមថ្នាក់រៀន ពិសេសនៅកម្រិតបឋមសិក្សា ពួកយើងតែងឃើញសម្តី ឬឃ្លា ឬពាក្យល្អៗទាំងនោះ ជាមិនខាន។

ពាក្យស្លោក
ពាក្យស្លោក

ឃើញពាក្យស្លោកទាំងនេះ មិត្តអ្នកអានច្បាស់ជានឹកឃើញដល់ផ្ទាំងក្រដាស ដែលលោកគ្រូ អ្នកគ្រូបានសរសរបិទតាមជញ្ជាំងថ្នាក់រៀនហើយ។ 

ខាងក្រោមនេះជាកម្រងពាក្យស្លោកខ្លះៗ ដែលពួកយើងបានចងចាំ កាលនៅរៀនថ្នាក់បឋម។ ស្ទើរតែនៅគ្រប់ថ្នាក់រៀនទាំងអស់តែងតែមានបិទពាក្យស្លោកទាំងនេះ៖

- «ចេះពីរៀន មានពីរក»

- «អានច្រើន ចេះច្រើន»

- «អានច្រើន កើនប្រាជ្ញា»

- «ពេលវេលាជាមាសប្រាក់»

- «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ»

- «វិន័យនាំមកនូវភាពជោគជ័យ»

- «កូនល្អស្តាប់ម៉ែ សិស្សពូកែស្តាប់គ្រូ»

- «ចង្កឹះមួយបាច់កាច់មិនបាក់»

- «ហូបស្អាត ផឹកស្អាត រស់នៅស្អាត សុខភាពល្អ»

...

ប្រសិនបើមិត្តអ្នកអានមានចាំពាក្យស្លោកផ្សេងទៀត សូមសរសេរនៅក្រោមអត្ថបទនេះ។

ក្រុមការងារមានការសោកស្តាយ ដែលមិនបានដាក់ឈ្មោះប្រភពដើមរបស់សម្រង់សម្តីនីមួយៗ។ 

ប្រសិនបើមិត្តអ្នកអានបានដឹង សូមប្រាប់នៅខាងក្រោមអត្ថបទនេះ។

អរគុណ!

Post a Comment

0 Comments