ទេវបុត្រសេះស 1
©អត្ថបទដោយ ហេង ដារី©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
- វីតា ខ្ញុំទៅហើយ!
- អឺ…
សិលាបើកម៉ូតូចេញទៅបាត់
ទាំងខ្ញុំពុំទាន់បាននិយាយឃ្លាបន្តនៅឡើយ។ ខ្ញុំបណ្តើរម៉ូតូចូលក្នុងផ្ទះ
ទាំងអស់កម្លាំងល្ហិតល្ហៃ។ នេះខ្ញុំទើបតែមកពីញ៉ាំអីជាមួយពួកម៉ាករួមជំនាន់
កាលនៅមហាវិទ្យាល័យ។ យូរម្តងៗ ពួកយើងតែងណាត់ញ៉ាំបាយល្ងាចជុំគ្នា
ដើម្បីសួរសុខទុក្ខគ្នា។ ពួកម៉ាកស្រីប្រុសរបស់ខ្ញុំភាគច្រើនរៀបការអស់ហើយ។
ហើយអ្នកខ្លះមានកូនៗ១-២ទៀតផង។ ពេលជួបគ្នាម្តងៗ ខ្ញុំឮតែពួកគេនិយាយអួត
ឬត្អូញត្អែរតែពីរឿងកូនៗពួកគេរៀងៗខ្លួន។
ខ្ញុំស្តាប់រឿងរ៉ាវកូនៗរបស់ពួកម៉ាកខ្ញុំ ទាំងសប្បាយចិត្ត។
គិតទៅគួរឲ្យច្រណែនពួកគេណាស់ ដែលមានកូនៗគួរឲ្យខ្នាញ់
និងគួរឲ្យហត់នឿយទាំងអស់នោះ។ ហើយពួកគេក៏មិនដែលភ្លេចសួរពីខ្ញុំវិញដែរ ៖
– វីតា ហេតុអីក៏នៅមិនទាន់យកប្តីទៀត? តើឯងនៅដល់ណា ហេតុអីក៏រើសខ្លាំងម៉េះវ៉ី?...
សំណួរស្រួលៗ ប៉ុន្តែវាធ្វើឲ្យបំពង់កខ្ញុំស្ងួត និងរកតែទឹកមាត់មួយដំណក់លេបមិនចង់បាន។ ខ្ញុំបានត្រឹមតែគិតម្នាក់ឯងថា «យកប្តីហ្អី? ហើយតើមានប្រុសប៉ុន្មាននាក់ទៅ ដែលមកឈរឲ្យខ្ញុំរើសនោះ? ប៉ុន្តែបើមានវិញ តើគេដូចទេវបុត្រសេះស ដែលខ្ញុំតែងស្រមៃ នៅក្នុងរឿងព្រេងនិទានដែរឬទេ? បើកាលនៅរៀន មែន!!! ធ្លាប់មានគេតាមចែចង់មួយគគោកដែរ។ ប៉ុន្តែពួកគេក៏ថយទៅវិញបាត់អស់ ដោយ សារតែខ្ញុំលេងឫកលេងពារខ្លាំងពេក។ តាមពិតទៅ ខ្ញុំឯណាទៅហ៊ាន បើម៉ាក់ប៉ាខ្ញុំតាមមើលមិនឲ្យផុតពីកន្ទុយភ្នែករបស់ពួកគាត់ផង។ គឺផ្ទុយពីឥឡូវ ម៉ាក់ប៉ាបើកសេរីភាពឲ្យខ្ញុំមានស្នហា ប៉ុន្តែបែរជាគ្មានប្រុសណាមកតាមស្រលាញ់ខ្ញុំទៀតឡើយ។
ខ្ញុំប្រឹងចាំទេវបុត្រជិះសេះសមករកខ្ញុំដែរ។ តែប្រហែល ទេវបុត្រទាំងនោះទៅរកស្រីក្មេងអាយុ១៨ឆ្នាំអស់ហើយមើលទៅ… បានជាស្ងាត់ឈឹងដូចចោរលួចសេះអ៊ីចឹង។ ថាខ្ញុំអាក្រក់ក៏មិនសម ព្រោះគ្រប់គ្នាតែងសរសើរថា ខ្ញុំញញឹម ឬសើចស្រស់ណាស់! នេះប្រហែលដោយសារតែថ្ពាល់ខួចរបស់ខ្ញុំហើយមើលទៅ។ ថ្វីត្បិត តែស្បែកខ្ញុំមិនសដូចសំឡីមែន តែក៏មិនខ្មៅដូចកាហ្វេទឹកកកដែរ ព្រោះខ្ញុំចង់ពាក់សម្លៀកបំពាក់ពណ៌អ្វីក៏បាន។ ហើយចុះហេតុអ្វីក៏មិនទាន់មានអ្នកណាមកសុំដាក់ពាក្យអ៊ីចឹង? សូម្បីតែពាក្យឌឺដងក៏គ្មាន...
ឆ្នាំនេះ ខ្ញុំអាយុ២៧ឆ្នាំហើយ។ ខ្ញុំជាប្រធានផ្នែកនៅក្រុមហ៊ុនមួយ។ ខ្ញុំមានលុយចាយគ្រប់គ្រាន់។ ខ្ញុំអាចចេញដើរហើរបាន។ ប៉ុន្តែ ប៉ុន្តែ… ហ៊ឺយ!
ខ្ជិលខ្វល់នឹងអារឿងប្តីស្អីនេះទៀតណាស់! មាត់ថាមិនគិត តែចិត្តវិញរឹងនោះរឹងប្រឹងគិតពីរឿងប្តីគ្រប់ដង្ហើមចេញចូល។
ឬក៏ខ្ញុំចង់បានប្តីហើយ? បើមិនចង់បានប្តីទើបវាចម្លែក! អាយុប៉ុណ្ណេះទៅហើយ…
ខ្ញុំបើកទូរស័ព្ទស្តាប់ចម្រៀងបន្លប់។ ពិតជាមានមនោសញ្ចេតនាណាស់ជាមួយបទ«យើងពីរនាក់ស្រលាញ់គ្នាបានទេ?» របស់ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា។ ខំស្តាប់ចម្រៀងដើម្បីបំភ្លេចការគិត តែអត្ថន័យចម្រៀងរឹតតែធ្វើឲ្យខ្ញុំគិតទៅដល់ការមានប្តីទ្វេរដងទៀត។ ម្តេចក៏ចិត្តខ្ញុំវេទនាខ្លាំងម្ល៉េះយប់នេះ?
«ទីត ទីត!»
សម្លេងសារក្នុងទូរស័ព្ទលាន់ឡើង។ ខ្ញុំបើកមើលសារទាំងខ្ជិលច្រអូស ៖
«គេងឬនៅ មីង?»
សិលាពួកម៉ាករបស់ខ្ញុំផ្ញើមក។
«នៅទេ!» ខ្ញុំចុចតបវិញ រួចប្រាស់ខ្លួនឱបខ្នើយ។ ស្រាប់តែសម្លេងសារលាន់ជាថ្មីទៀត៖
«កំពុងធ្វើអី?»
«គេង!»
«គេងនឹកខ្ញុំមែន?»
«ទាល់តែយូរ!»
«ចាំបាន!»
«ចេះញ៉ែគ្នាឯងពីអង្កាល់?»
«តាំងពីពេលស្ទាវម៉េះ»
«ឌឺណាស់!»
ភ្នែកខ្ញុំដូចជាគ្មានមមីអីបន្តិចណាសោះស្វាងឲ្យចែស ដូចទើបផឹកកាហ្វេអេសប្រេសូហើយ។ ល្អម្យ៉ាងដែរ បានសិលាផ្ញើសារមក ព្រោះកំពុងតែខំបន្លប់ចិត្តកុំឲ្យគិតអីផ្តេសផ្តាសផង។ សិលាមានឈ្មោះមួយទៀតគឺដុំថ្ម ដែលខ្ញុំចូលចិត្តហៅគេលេង ឯគេវិញចូលចិត្តហៅខ្ញុំថាមីងៗដែរ។ ពាក្យ«មីង»នេះគឺគេហៅខ្ញុំតាមក្មួយស្រីរបស់គេ។ សិលាជាអ្នកភ្នំពេញ ហើយគេមានបងស្រីម្នាក់ដែលរៀបការហើយ។ ហើយបងស្រីគេមានកូនស្រីភ្លោះពីរនាក់គួរឱ្យស្រលាញ់ណាស់។ ខ្ញុំទៅផ្ទះរបស់គេម្តងម្កាលដែរ ក្នុងករណីដូចជាមានពិធីបុណ្យផ្សេងៗ ប៉ុន្តែគ្រួសារគេស្គាល់ខ្ញុំច្បាស់។
ពួកយើងបានរៀនជាមួយគ្នា៤ឆ្នាំ នៅមហាវិទ្យាល័យព័ត៌មានវិទ្យា។ ប៉ុន្តែ គេបានបញ្ចប់បរិញ្ញាបត្រផ្នែកសារព័ត៌មាននៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំងរួចហើយ។ ហើយគេបានរៀនបន្តយកផ្នែកបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត។ ខុសពីខ្ញុំពេលរៀនចប់ឆ្នាំទីមួយ ខ្ញុំក៏ប្តូរម៉ោងរៀនមកវេនយប់វិញ ព្រោះខ្ញុំរកការងារបានធ្វើ នៅក្រុមទូរស័ព្ទចល័តឯកជនមួយ ហើយបន្តរហូតដល់បច្ចុប្បន្ននេះ។ ពេលនោះសិលាក៏ត្រូវប្តូរម៉ោងរៀនពេលយប់ដែរ។ តាំងពីពេលពួកយើងរៀនវេនយប់មក ពួកយើងក៏រាប់អានគ្នារហូតមកដល់ឥលូវនេះ។ បច្ចុប្បន្ននេះ សិលាជាអ្នកកាសែតអាជីព។ បន្តិចចុះទៅខេត្តនេះ បន្តិចចុះទៅខេត្តនោះ គឺគេមិនសូវទំនេរនៅផ្ទះទេ។ គេដឹងព្រឹត្តិការណ៍ជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ខុសពីខ្ញុំដែលម្ង៉ៃៗនៅសំកុកតែក្នុងកន្លែងធ្វើការរហូតដល់ម៉ោង៦-៧យប់។ សិលាចូលចិត្តកំប្លែងឲ្យខ្ញុំសើច តែក៏ចូលចិត្តបង្អាប់ឱ្យខ្ញុំខឹងច្រើនដែរ។ គេក៏មិនទាន់មានប្រពន្ធដែរ ប្រហែលជាមិនទាន់ជួបព្រះនាងរបស់គេដែរហើយមើលទៅ។ ទីត ទីត…
«កំពុងគិតអីហ្នុង?» សិលាសួរ

«គិតពីសិលាឯងហ្នឹង!»
«មែនហ្អី? កុំធ្វើឲ្យខ្ញុំអរណា៎!»
«ម៉េចបានអរ?»
«គិតពីខ្ញុំ គឺវីតាឯងស្រលាញ់ខ្ញុំហើយ!»
ពាក្យថា«ស្រលាញ់»ធ្វើឲ្យបេះដូងខ្ញុំបង្កើនល្បើនលោតឮសូរឌុកដាក់ៗពេញទ្រូង
ទាំងកណ្តាលយប់។ មុខខ្ញុំហាក់ដូចជាមានចំហាយក្តៅភាយៗមកក្រៅ។
តើខ្ញុំខឹងនឹងសិលាដែលសរសេរសារមកលេបខាយខ្ញុំទេដឹង?
ហើយម្តេចក៏ពាក្យ«ស្រលាញ់»ធម្មតាៗរបស់សិលាមានឥទ្ធិពលខ្លាំងម្ល៉េះមកលើបេះដូងខ្ញុំពេលនេះ។
ចង្រៃមែនសិលានេះ! ម្តេចក៏មិនព្រមនិយាយថា«ស្រលាញ់»ខ្ញុំ
បែជាប្រើ«ស្រលាញ់»នេះសម្រាប់គេវិញអ៊ីចឹង។
«ឆ្កួត!»
ព្រោះខ្ញុំមិនដឹងតបទៅសិលាវិញយ៉ាងម៉េច។
១នាទី ២នាទី ៣នាទី… កន្លះម៉ោងកន្លងផុតទៅ ហេតុអីក៏សិលាមិនតបមកខ្ញុំវិញអ៊ីចឹង? តិចលោ គេដេកលក់បាត់ទៅហើយ។ សិលាចង្រៃនេះតែងតែបែបនេះ គឺជាអ្នកចាប់ផ្តើមផ្ញើសារ ហើយបញ្ចប់មុន រាល់លើក។ តាមក្តៅខ្ញុំចង់តែឈប់ជ្រលក់មាត់រកគេទេ។ ថាឲ្យសិលាឆ្កួត តាមពិតខ្ញុំឆ្កួតខ្លួនឯងសោះ ព្រោះមិនព្រមដេកពួនអី ម៉ោង១អាធ្រាត្រទៅហើយ នៅតែគិតតែពីសិលា សិលា សិលា ស្អីគេនេះទៅវិញ…

ទីត ទីត…
ខ្ញុំរាវរកទូរស័ព្ទទាំងភ្នែកបើកមិនរួច។
ខ្ញុំរាវរកទូរស័ព្ទទាំងភ្នែកបើកមិនរួច។
«រីករាយខួប៩ឆ្នាំ នៃការស្គាល់គ្នារបស់ពួកយើង!»
ស្អីគេ៩ឆ្នាំទៅហើយ! ខ្ញុំដូចជាទើបនឹងស្គាល់សិលាម្ង៉ៃនោះសោះ។ ខ្ញុំទម្លាក់ទូរស័ព្ទចោល ហើយសម្ងំដេកបន្តទៀត។
ទីត ទីត…
សិលាចង្រៃនេះពិតជារំខានមែន រកតែឯងដេកពួនអីមិនបាន។ រំខានអារម្មណ៍ពីយប់មិញមិនអស់ចិត្តហើយ នៅតាមមករករឿងទាំងព្រលឹមអុរទៀត។
សិលាចង្រៃនេះពិតជារំខានមែន រកតែឯងដេកពួនអីមិនបាន។ រំខានអារម្មណ៍ពីយប់មិញមិនអស់ចិត្តហើយ នៅតាមមករករឿងទាំងព្រលឹមអុរទៀត។
ទីត ទីត…
«ថ្ងៃរះដល់ដំបូលវិមានកាណាឌីយ៉ាហើយ មីង!» សារថ្មីរបស់សិលា។
«ថ្ងៃរះដល់ដំបូលវិមានកាណាឌីយ៉ាហើយ មីង!» សារថ្មីរបស់សិលា។
«ទំនេរទេ?» សារបន្ទាប់របស់សិលា។
យីគាត់នេះចង់បបួលខ្ញុំទៅណាអ៊ីចេះ? ចិត្តកំពុងតែរកនឹកបដិសេធ ដើម្បីសងសឹកនឹងរឿងកាលពីយប់ តែដៃចុចសារផ្ញើរួចទៅហើយ ៖
«ចង់បបួលចេញទៅក្រៅមែន?»
«ឆ្លាត! អ៊ីចឹង១៥នាទីទៀត ព្រះរាជរថនឹងទៅឈប់នៅមុខផ្ទះរបស់ព្រះនាង។»
«មួយម៉ោងទៀត!»
ខ្ញុំចុចសារបណ្តើរ ទាំងនឹកក្នុងចិត្តបណ្តើរ តិចសិលាជាទេវបុត្រសេះសរបស់ខ្ញុំទៅ។
«យូរម៉េះ?»
ខ្ញុំចុចសារបណ្តើរ ទាំងនឹកក្នុងចិត្តបណ្តើរ តិចសិលាជាទេវបុត្រសេះសរបស់ខ្ញុំទៅ។
«យូរម៉េះ?»
«រវល់តែងខ្លួន…. បានហើយឈប់ផ្ញើសារមកទៀត ខ្ញុំប្រញ៉ាប់ទៅស្លៀកពាក់…»
«អ៎ា! អ៊ីចឹង ពេលកំពុងចុចសារ វីតាតឺនុយស៊ីវិលមែនទេ? ចក់ ចក់ ចក់…»
– សិលា ឆ្កួតឡប់នេះ!
ខ្ញុំជេរសិលាតែម្នាក់ឯង រួចប្រញ៉ាប់ទៅបន្ទប់ទឹកទាំងមុខក្រហម…
ខ្ញុំជេរសិលាតែម្នាក់ឯង រួចប្រញ៉ាប់ទៅបន្ទប់ទឹកទាំងមុខក្រហម…
0 Comments