វិធីសាស្រ្តប្រើប្រាស់សៀវភៅ ដូដូលាងដៃ

ដូដូលាងដៃ
© និពន្ធដោយ ហេង ដារី
© គូររូបដោយ អ៊ុក រដ្ឋា
© បោះពុម្ពដោយ នគអាន ឆ្នាំ២០១៦
សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ
ប្រភេទសៀវភៅដែលនិយាយពីអនាម័យលាងសម្អាតដៃឱ្យបានត្រឹមត្រូវ។
វិធីសាស្រ្តប្រើប្រាស់សៀវភៅ ដូដូលាងដៃ
ដូដូលាងដៃ ពី  Chanradet Tiv
វិធីប្រើប្រាស់សៀវភៅ៖

- មនុស្សធំអាចអានឱ្យកុមារតូចៗស្តាប់ ហើយប្រាប់សាច់រឿងដល់ពួកគេតាមរយៈរូបភាព។
- ទម្លាប់ឱ្យកុមារកាន់ បើក បង្វិល បោះគប់ សៀវវភៅលេង ដូចជារបស់លេងផ្សេងៗទៀតដែរ ទោះបីជាពួកគេមិនទាន់ចេះអានក៏ដោយ។
- នៅពេលកុមារអាយុ៦ឆ្នាំ ចូលរៀនថ្នាក់ទី១ ឱ្យគេរៀនអានអត្ថបទរឿងនៅក្នុងសៀវភៅនេះ។ ឃ្លាខ្លីៗ ពាក្យស្រួលប្រកប សមស្របនឹងកុមារដែលទើបនឹងរៀនហាត់ប្រកបអក្សរ ជាមួយស្រះ។ មួយទៀត ពួកគេអាចយល់សាច់រឿងបាន តាមរយៈរូបភាពធំៗ និងច្បាស់ល្អ។
- ក្រដាសសៀវភៅប្រភេទ ស្អាប់ (Matt)​ មិនរលោងចែងចាំងនឹងពន្លឺភ្លើង ដែលងាយស្រួលដល់កុមារក្នុងការអាន មិនឈឺភ្នែក។
- បង្កើតទំនាក់ទំនងដ៏កក់ក្តៅ និងជិតដិតរវាងកុមារនិងឪពុកម្តាយ តាមរយៈការអានសៀវភៅដូដូលាងដៃនេះ ដោយបង្កើតការសួរនាំទាក់ទងនឹងរឿងនៅក្នុងសៀវភៅ ឬជុំវិញការរស់នៅប្រចាំថ្ងៃរបស់កុមារ ដូចជា កូនបានលាងដៃហើយឬនៅ? តើកូនបានលាងដៃស្អាតដូចដូដូដែរឬទេ? ហើយដូដូលាងដៃយ៉ាងដូចម្តេចខ្លះ?... 

លើសពីអាន នៅមានឯកសារងាយៗ ដែលសរសេរដោយវេជ្ជបណ្ឌិត ដើម្បីជួយពន្យល់កុមារឱ្យចេះលាងដៃបានត្រឹមត្រូវទៀតផង។

ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ មាននៅក្នុងសៀវភៅដូដូលាងដៃ

សូមឪពុកម្តាយ ឬអាណាព្យាបាលទិញសៀវភៅរឿង «ដូដូលាងដៃ» ឱ្យកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេមានទម្លាប់ស្រលាញ់សៀវភៅ ឬអានសៀវភៅ នៅពេលពួកគេចេះអាន។
នេះជាការវិនិយោគ ឬការដាក់ទុនដោយមិនដឹងខ្លួនសម្រាប់ចំណេះដឹងរបស់កុមារនៅថ្ងៃអនាគត។

ដូដូលាងដៃ
ដូដូលាងដៃ

បញ្ជាក់៖ រាល់ចំណូលដែលបានមកពីការលក់សៀវភៅ គឺខាងនគរអានសន្សំ មិនថា កាក់ សេន ដើម្បីប្រមូលលុយដុំទៅបោះសៀវភៅល្អៗចំណងជើងថ្មីៗទៀត ដែលមានប្រយោជន៍ដល់កុមារ។

Post a Comment

0 Comments