Header Ads Widget

Responsive Advertisement

Crushបង ដោយ សុជីវី

 Crushបង ដោយ សុជីវី

អរគុណខ្លាំងណាស់អាវី ដែលតែងតែគាំទ្រ និងផ្តល់មតិត្រលប់នូវរាល់សៀវភៅដែលបងបានសរសេរ!
មិនត្រឹមតែជាអ្នកពូកែអានទេ តែ 
សុជីវី  ក៏ជាអ្នកពូកែសរសេររឿង និងអត្ថបទអប់រំខ្លីៗម្នាក់ផងដែរ។
ស្នាដៃប្រលោមលោកដំបូងរបស់ សុជីវី ដែលទើបតែចេញថ្មីៗនេះគឺ កំលោះកាហ្វេចាស់...

Crushបង
Crushបង ដោយ សុជីវី

សៀវភៅនេះស្នាដៃថ្មីរបស់ បង ហេង ដារី អ្នកនិពន្ធក្នុងដួងចិត្តរបស់កូនស្រីខ្ញុំ។ ខ្ញុំបានទិញវាកាលពិព័រណ៌សៀវភៅកម្ពុជាថ្មីៗនេះ។ សាច់រឿងចាប់ផ្តើមពីដំណើររបស់ក្មេងស្រីសិស្សវិទ្យាល័យម្នាក់ដែលបានជួប បុរសតៃវ៉ាន់ម្នាក់ក្នុងដំណើររបស់នាងទៅលេងតៃប៉ិជាមួយក្រុមគ្រួសារនាងក្នុងឱកាសឆ្លងឆ្នាំសកល។

ស្នាដៃបង ហេងដារី លើកនេះប្លែកបន្តិចពីរឿងមុនៗរបស់គាត់បន្តិច។ រឿងមានរៀបរាប់ច្រើនពីទេសភាពតៃប៉ិ និងតំបន់ផ្សេងៗលើកោះតៃវ៉ាន់ យ៉ាងណាម៉ិញ អ្នកនិពន្ធមិនភ្លេចរំលេចពីទេសភាពខេត្តសៀមរាប ដ៏ល្អឯករបស់កម្ពុជាទេ។ ការសន្ទនារបស់តួអង្គនៅក្នុងរឿងរបស់ ហេងដារី នៅតែនាំមកនូវស្នាមញញឹមដល់ខ្ញុំមិនខុសពីរឿងមុនៗរបស់គាត់ទេ។ បន្ថែមពីលើនេះ អ្នកនិពន្ធមិនភ្លេចនឹងបញ្ចូល ពីសិល្បវិធីក្នុងការនិយាយជាមួយកូនស្រីវ័យជំទង់នៅក្នុងរឿងផងដែរ។ 

បើតាមខ្ញុំយល់ រឿងនេះអាចអានបានសម្រាប់ក្មេងអាយុ១២ឆ្នាំឡើងទៅ ព្រោះសាច់រឿងសរសេរមិនមានស្នេហាស៊ីជម្រៅអ្វីច្រើនទេ បែបស្រាលៗ បែបក្មេងៗចេះលួច ក្រាស់គ្នា។ ប៉ុន្តែអ្វីដែលសំខាន់ក្នុងសាច់រឿងនេះគឺអ្នកនិពន្ធគាត់រំលេចថា មានតែការប្រឹងប្រែងសិក្សាទេ ទើបអាចនាំមកនូវអនាគតល្អត្រចេះបាន។

អ្នកណាថាអានប្រលោមលោកគ្មានប្រយោជន៍? ខ្ញុំនឹងតវាថា សំខាន់អ្នកអាននោះចេះចាប់យកប្រយោជន៍ពីប្រលោមលោកដែលខ្លួនបានអានបានប៉ុណ្ណា។

Post a Comment

0 Comments