អំពី ហេង ដារី

ជំម្រាបសួរ!

អំពី ហេង ដារី
អំពី ហេង ដារី
ខ្ញុំចូលចិត្តការផលិតសៀវភៅផ្កាប់មុខ ហើយក៏ឆ្កួតនឹងមុខរបរមួយនេះគ្មានថ្ងៃជាឡើយ។

ក្រៅពីការផលិតសៀវភៅ ខ្ញុំនៅចូលចិត្តភ្លក្ស និងញ៉ាំម្ហូបណាដែលខ្ញុំចូលចិត្ត និងគិតថាឆ្ងាញ់។ 
នៅមានគ្រឿងទឹកមួយទៀតដែលខ្ញុំមិនអាចខ្វះបាន គឺកាហ្វេ។

ចំណែកខាងការតែងនិពន្ធវិញ ខ្ញុំមិនពូកែទេ។ ខ្ញុំឃើញអីសរសេរហ្នឹង គ្មានសណ្តាប់ធ្នាប់អីទេ។
ខ្ញុំប្រឹងសរសេរដើម្បីទុកបោះសៀវភៅខ្លួនឯងប៉ុណ្ណោះ។ 

មែនទែនទៅ ការងារនិពន្ធមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំឡើយ។ 
ការងារចម្បងរបស់ខ្ញុំគឺការផលិតសៀវភៅ។ ខ្ញុំស្រលាញ់ការធ្វើសៀវភៅខ្លាំង គឺខ្លាំងរបៀប​ងប់​ងើបមុខមិនរួច។ ខ្ញុំគិតថានឹងបោះពុម្ពសៀវភៅរហូតលុះក្ស័យហើយ។

ឯការងារនិពន្ធវិញ គឺខ្ញុំប្រឹង គឺថាប្រឹងយកតែមែនទែនក្នុងការសរសេរ ពេលខ្លះ ខ្ញុំទធាក់ផង ននាលផង ទម្រាំបានមួយបន្ទាត់ៗ ហើយពេលខ្លះខ្ញុំត្រូវលុបចោលអស់ជាច្រើនដងផងក៏មាន។

ចំណង់ចំណូលចិត្តបច្ចុប្បន្ន
   - ផឹកកាហ្វេថ្មពិល និងបាយជាមួយត្រីស្អុយ
   - ចេញទៅស៊ីត្រាវ និងក្រសាលព្រៃ ម្តងម្កាល
   - Stalk គេ ដើម្បីសរសេររឿង
   - ពេលទំនេរ អង្គុយឆ្កឹះអាចម៍ច្រមុះ ឬលេងហ្គេម
   - អនាគតចង់ក្លាយជាអ្នកវិភាគក្បែរលូទឹកស្អុយ
បញ្ជាក់៖ ចំណង់ចំណូលចិត្តនេះនឹងប្រែប្រួលតាមភាពជាក់ស្តែង និងពេលវេលា

មិត្តអ្នកអានអាចតាមដានស្នាដៃរបស់ខ្ញុំផ្សេងៗទៀតតាមនៅទីនេះ
Nokor An Editions
ហើយសៀវភៅប៉ុន្មានចំណងជើងខាងក្រោមនេះ ត្រូវបានសរសេរឡើងដោយមានការខាំមាត់ ខាំធ្មេញជាទីបំផុត។

សៀវភៅដែលខ្ញុំបានសរសេរ៖
   ១- រឿង នាងខ្មូរ ចាប់ពីអាយុ៨ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០០៧
   ២- រឿង មនុស្សក្នុងវិទ្យុ ចាប់ពីអាយុ៦ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០០៨
   ៣- រឿង បាល់វេទមន្ត ចាប់ពីអាយុ៦ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១១
   ៤- រឿង ព្រះអង្គម្ចាស់មិនចេះសើច ចាប់ពីអាយុ១១ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១៣                      (រង្វាន់IBBY Honour Cambodia List 2014)
   ៥- រឿង លោកស្រីកូន ចាប់ពីអាយុ១២ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១៣
   ៦-រឿង សត្វអីគេ ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៥
   ៧- សត្វស្រុក ឯកសារសម្រាប់កុមារតូច បោះពុម្ពដោយនគរអាន ឆ្នាំ២០១៦
   ៨-រឿង ដូដូលាងដៃ ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៦
   ៩- រករូបរកពាក្យ#1 ល្បែងសិក្សាសម្រាប់កុមារ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៦
   ១០-រឿង ដូដូនៅសាលាមត្តេយ្យ ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៧
   ១១-រឿង អាឃ្លាំង កូនឆ្មា ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៨
   ១២-រឿង ដូដូដុសធ្មេញ ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៨
   ១៣- រករូបរកពាក្យ#2 ល្បែងសិក្សាសម្រាប់កុមារ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៩
   ១៤- រឿង ទេវបុត្រសេះស ចាប់ពីអាយុ១៥ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០១៩ 
   ១៥- រឿង និស្ស័យស្នេហ៍អ្នកជិតខាង ចាប់ពីអាយុ១៥ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០២០
   ១៦. ចូចូចង់ទៅសមុទ្ទ ចាប់ពីអាយុ៣ឆ្នាំ បោះពុម្ពដោយនគរអាន ឆ្នាំ២០២២

និងរឿងផ្សេងទៀតនៅក្នុងBlog:
  ១- ក្រុមរឿងឆ្កែអង្គែស៊ី
  ២- ក្រុមរឿងCrush
  ៣- រឿង Crushបង
  ៨- រឿង គេ
  ៩- ...

សៀវភៅដែលបានចេញផ្សាយរួច៖

Written by Heng Dary
នាងខ្មូរ
Written by Heng Dary
មនុស្សក្នុងវិទ្យុ
Written by Heng Dary
កូនបាល់វេទមន្ត
Written by Heng Dary
ព្រះអង្គម្ចាស់មិនចេះសើច
Written by Heng Dary
លោកស្រីកូន
Written by Heng Dary
សត្វអីគេ?
Written by Heng Dary
ដូដូលាងដៃ
Written by Heng Dary
សត្វស្រុក
Written by Heng Dary
រករូបរកពាក្យ#1
Written by Heng Dary
ដូដូនៅសាលាមតេ្តយ្យ
Written by Heng Dary
អាឃ្លាំង កូនឆ្មា
Written by Heng Dary
ដូដូដុសធ្មេញ
Written by Heng Dary
រករូបរកពាក្យ#2
Written by Heng Dary
ទេវបុត្រសេះស

និស្ស័យស្នេហ៍អ្នកជិតខាង
និស្ស័យស្នេហ៍អ្នកជិតខាង

ចូចូចង់ទៅសមុទ្រ
ចូចូចង់ទៅសមុទ្រ

Post a Comment

0 Comments